Royal government boosts partnership with private sector

  The Royal Government of Cambodia (RGC) has been promoting the participation of the private sector, as its good partner, in the country development. Regular communication mechanisms have been established so that the RGC can provide support in all possible ways for the success of the private sector as it is also the RGC’s success […]

ក្រុមធុរជន EU-ASEAN គាំទ្រការងារអាទិភាពរបស់ក្រសួងបរិស្ថាន និងជំរុញការអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ លោក Chris Humphrey នាយកប្រតិបត្តិ និងជាទីប្រឹក្សាជំនួញនៃ EU-ASEAN រួមទាំងក្រុមធុរជនចំនួន ២៣រូបទៀត ប្តេជ្ញានឹងគាំទ្រការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង ចីរភាព ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ក្រុមធុរជន EU-ASEAN បានលើកឡើងបែបបនេះ ក្នុងពេលទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយលិកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ជាមួយការថ្លែងអំណរគុណចំពោះក្រុមធុរជនអឺរ៉ុប ដែលមានគំនិតផ្តួចផ្តើមក្នុងការគាំទ្រដល់ការងារអាទិភាពរបស់ក្រសួងបរិស្ថាន, លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានជំរុញឱ្យអ្នកវិនិយោគទាំងអស់ គិតគូរលើការវិនិយោគទាំងឡាយណា ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ ជាក់ស្តែងដូចជា ការអភិវឌ្ឍរបស់ក្រុមហ៊ុន Bamboo នៅខេត្តកំពង់ស្ពឺ ដែលបានផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈការកែច្នៃឫស្សីដែលទិញពីប្រជាសហគមន៍ និងផ្តល់ប្រាក់ចំណូលដែលបានមកពីការលក់ទៅឱ្យប្រជាសហគមន៍វិញ ដែលនេះជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្របានថែមមួយកម្រិតទៀត។ សូមរម្លឹកជូនថា ការជំរុញ និងផ្តល់ឱកាសឱ្យមានការវិនិយោគពីធុរជនអឺរ៉ុប-អាស៊ាននេះ គឺស្របតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំណុចទី៥ នៃគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍យ៉ាងសកម្ម ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕ https://freshnewsasia.com/index.php/en/localnews/315293-2023-10-24-14-57-28.html